កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ ដឹកនាំដោយឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងនោះដែរ អង្គវេទិកាបានចោទសួរ ឯកឧត្ដម ជា កុកហុង នាយកគម្រោងក្រុមការងាររៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អំពីបញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្ដម បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយដើម្បីជំរុញ និងទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ។
On January 25th, 2023, the Ministry of Economy and Finance organised a public forum on “Macroeconomic Framework and Budget Law 2023” led by His Excellency Vongsey Vissoth Minister attached to Prime Ministry and Permanent Secretary of State of the Ministry of Economy and Finance.
During the forum, the public asked His Excellency Chea Kok Hong, Project Director of Masterplan to Develop Preah Sihanouk Province into a Model Multipurpose SEZ, about unfinished buildings matter in Sihanouk Province. To respond, H.E. has raised that the government has been preparing policy framework to promote and attract investment.

